ព័ត៌មានទាន់ហេតុការណ៍៖

លោកមេបញ្ជាការយោធភូមិភាគទី៥ចុះពិនិត្យ ក្រុមការងារ តំបន់ប្រតិបត្តិការសឹកររងបន្ទាយមានជ័យ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋស្រុកមង្គលបូរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ  អញ្ជើញចុះត្រួតពិនិត្យ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ន នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានផ្តាំផ្ញើដល់បងប្អូនដែលបានទទួលវ៉ាក់សាំងហើយ ត្រូវតែបន្តការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាគឺវិធានការ ៣ការពារ និង ៣កុំ៕

ដោយ៖ សូរិយា


ចែករំលែក៖