ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្តកណ្តាល ចេញលិខិតព្រមាន ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ លោកស័ក្តិ៥ ផាន់ វណ្ណី ! ប្រតិបត្តិមិនបានត្រឹមត្រូវតាមច្បាប់ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ !

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចេញលិខិតព្រមាន ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ លោកស័ក្តិ៥ ផាន់ វណ្ណី គឺសម្រេច: 

ប្រការ១ …ត្រូវបានអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះលោកវរសេនីយ៍ឯក ផាន់ វណ្ណី អត្តលេខ ១០០៣៨ នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលដោយមូលហេតុ ប្រតិបត្តិមិនបានត្រឹមត្រូវតាមច្បាប់ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត វិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ប.ប.ជ និងផែនការរបស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត ក្រុងតាខ្មៅ។

ប្រការ២… សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវកែប្រែនូវកំហុសឆ្គងរបស់ខ្លួនដូចមានចែងខាងលើ និងត្រូវ អនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យកងកម្លាំងនគរបាលជាតិ។ ក្នុងករណីនៅតែប្រព្រឹត្តកំហុសឆ្គង ផែនការងារធនធានមនុស្សត្រូវរៀបចំឯកសារជូនអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីពិនិត្យសំរេច។

ប្រការ៣ : លោកស្នងការរងផែនការងារសេនាធិការ ផែនការងារធនធានមនុស្ស ផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គីភ័យ នាយការិយាល័យបុគ្គលិក និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តលិខិតព្រមាននេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖