ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែង កែវ ពេជ្រពិសី បង្ហាញមុខកូនប្រុសលើកដំបូងហើយក្រោយសម្រាលបានជិត១សប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២០ ខែកញានេះ តារាសម្តែងអ្នកនាង កែវ ពេជ្រពិសី បានបង្ហាញមុខកូនប្រុសជាលើដំបូងហើយក្រោយពីនាងជ្រើសរើសការសម្រាលកូនដំបូងដោយវះកាត់ជោគជ័យកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ កន្លងទៅនៅក្នុងមន្ទីពេទ្យមួយ ។ កូនប្រុសដ៏គួរឲ្យខ្នាញ់ ដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជននៅកាណាដានោះមានឈ្មោះ ដូវ៉ា(Dura)និងមានសុខភាពល្អណាស់។

  គេចាំបានដែរថាពេជ្រ ពិសី បានរស់ឈ្មោះជាស្រីមេម៉ាយអស់ជាច្រើនឆ្នាំក្រោយពីបានបែកបាក់ចំណងស្នេហានឹងអាណិកជនខ្មែររស់នៅប្រទេសអូស្រា្ដលីកាលពីអំឡុងឆ្នាំ២០១០ ។ ឆ្នាំមុននេះនាងបានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីការចាយពេលរស់ជាឈ្មោះមេម៉ាយមួយទសវត្សរ៍ប៉ុន្តែបែជាមកជំពប់ស្នេហ៍ជាមួយលោកពៅ សម្បត្តិ វ័យ៥០ឆ្នាំដែលជាអ្នកជំនួយខ្មែរមកពីកាណាដាដែលនាង បានឲ្យដឹងថាលោកសម្បត្តិ ស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះត្រង់ហើយពេលនេះពួកគេទទួលបានតំណក់ឈាមរួមគ្នាហើយក្រោយពីគម្រោងរៀបការបានរំសាយចោលកន្លងទៅ។  តារាសម្តែងរូបនេះបានបញ្ជាក់ថានាងមានសុខភាពល្អជាធម្មតាទេ បើទោះបីជាខ្សោយកម្លាំងខ្លះមែនក្រោយពេលវះកាត់ភ្លាមៗនោះ ហើយកូនរបស់នាងពិតជាមានសុខភាពល្អណាស់គឺកូនស្រីនាងមានទម្ងន់៣.២គីឡូក្រាម។  នាងថាពិតជាមានអារម្មណ៍រំភើបដែលបានក្លាយជាម្តាងគេនៅពេលនេះហើយជាពេលវេលាដែលនាងនិងស្វាមីរង់ចាំជាយូរខែមកហើយដែរ ហើយនេះគឺជាសុភមង្គលដែលនាងប៉ងប្រាថ្នាក្នុងការមានក្រុមគ្រួសារតូចមួយដូចគេនោះ ហើយពេលនេះស្វាមីនាងក៏នៅក្បែររហូតដែលជាកម្លាំងចិត្តធំមួយសម្រាប់នាងផងដែរ។ នាងចាត់ទុកថាទាំងស្វាមីនិងកូនគឺជាកាដូធំមួយសម្រាប់ជីវិតនាងផងដែរ។ 

នាងធ្លាប់បានបញ្ជាក់កន្លងទៅដែរថា នាងគ្រោងចេញទៅរស់នៅប្រទេសកាណាដា ឬបន្តនៅក្នុងទឹកដីកំណើតទៅតាមសភាពពិតជាក់ស្តែងព្រោះនៅទីនេះនាងនិងស្វាមីក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។ កន្លងទៅតារាស្រីរូបនេះធ្លាប់លើកឡើងដែរថា នាងសុំជីវិតរស់ក្នុងភាពសាមញ្ញមួយដែលមានស្វាមី និងកូនៗក្នុងនាមជាគ្រួសារតូចមួយគឺនាងមានសេចក្តីសុខហើយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖