ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរ០២នាក់ខណៈដែលលួចចូលកាប់ឈើគ្រញូងក្នុងឧទ្យានជាតិ

ចែករំលែក៖

ប្រទេសថៃ៖ ពលរដ្ឋខ្មែរចំនួន០២នាក់ត្រូវបានកម្លាំងអភិរក្សថៃ ចាប់ខ្លួនខណ:ដែលពួកគេបានលបឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ស្រុកកាន់ថនឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។

ពលរដ្ឋខ្មែរដែលកម្លាំងអភិរក្សថៃឃាត់ខ្លួនទាំងពីរនាក់រួមមាន ៖ ទី១-ឈ្មោះ ព្រុំ ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី២-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុ ១៩ឆ្នាំ រួមជាមួយវត្ថុតាងដកហូតរួមមាន ៖ ឈើគ្រញូងចំនួន ០៣ដុំ ពិលសម្រាប់ពាក់ក្បាលចំនួន ០២ និងការ៉ុងកែច្នៃធ្វើជាសាក់កាដូស្ពាយខ្នងចំនួន០១ ។

ក្រោយពីឃាត់ខ្លួនពលរដ្ឋខ្មែរទាំងពីរនាក់ត្រូវបានកម្លាំងអភិរក្សបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើបឹងម្លូ ប្រទេសថៃដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖