ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពតដឹកនាំកិច្ចប្រជុំ គណៈកម្មការឃោសនា និងសោតទស្សន៍ ដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៨គប.កព ២១

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១លោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពតដឹកនាំកិច្ចប្រជុំ គណៈកម្មការឃោសនា និងសោតទស្សន៍ដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៨គប.កព ២១ នឹងបែងចែកតួនាទីភារកិច្ចក្នុងគណៈកម្មការឃោសនា និងសោតទស្សន៍។

 លោក ឃឹម សាមី ប្រធានគណៈឃោសនា អប់រំនៃគណៈកម្មការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច ដែលបានចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនោះបានអោយដឹងថាកិច្ចប្រប្រជុំនោអក្រោមអធិបតីភាពលោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពត និងជាប្រធានគណៈកម្មការឃោសនា និងសោតទស្សន៍ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គណៈកម្មការ សរុប ៣២នាក់។

ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់ក្នុងការបែងចែក តួនាទីភារកិច្ច ការទទួលខុសត្រូវ ក្នុងគណៈកម្មការឃោសនា និងសោតទស្សន៍ ដោយបែងចែកជាអនុគណៈកម្មការ ចំនួន៤ ដើម្បីទទួលខុសត្រូវក្នុងការងារនៃគណៈកម្មការនេះ ធ្វើយ៉ាងណាដើម្បីឱ្យដំណើរការនៃការឃោសនាបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ សម្រាប់គណបក្សប្រជាជនកម្ពុជា៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖