ព័ត៌មានទាន់ហេតុការណ៍៖

លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាត់ក្រុមការងារនាំយកអំណោយមូលនិធិ(ខ២៧) ជូនពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត ក្រោយពេលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ​លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ និង​ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១​នេះ​ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត ក្រោយពេលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត​ខាងលេីនេះ​ទី​១,ឈ្មោះ ម៉ៅ ម៉ាឡៃ ភេទស្រី អាយុ៦៤ឆ្នាំ​ និង​ទី២,ឈ្មោះ សម្បត្តិ ឧត្តមសផវឡី ភេទប្រុស អាយុ៧ឆ្នាំ​។ 

លោក​ ជួន​ ណារិន្ទ​ បានបញ្ជាក់បន្ថែមថា​ អំណោយដែលបានផ្តល់ជូន ដោយក្នុងមួយគ្រួសារទទួលបាន៖​ អង្ករ១០គីឡូ ;មីមួយកេស, ត្រីខកំប៉ុងមួយឡូ, ទឹកត្រី១ដប, ទឹកសុីអុីវ១ដប, ស្ករមួយគីឡូ, អំបិលមួយគីឡូ, ប៊ីចេង ២៥០ក្រាម​ និងប្រេងឆាមួយលីត្រ៕

ដោយ​៖សហការី​


ចែករំលែក៖