ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ផ្សព្វផ្សាយអំពីសេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន របស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ នៅវត្តនួនមរណីរាម ហៅវត្តថាន់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ។
នៅក្នុងឱកាសនេះ លោក ថេង សុថុល បានស្នើឱ្យសង្កាត់ទន្លេបាសាក់ និងសង្កាត់ទួលទំពូងទី១ ដែលមានវត្ត នៅក្នុង ខណ្ឌចំការមន ចាត់តាំងកម្លាំងប្រជាការពារ ចុះពង្រឹងសន្តិសុខនៅតាមបណ្តាវត្តឲ្យបានល្អប្រសើរ ឆ្លើយតបទៅនឹង សំណូមពររបស់ចៅអធិការវត្តនីមួយៗ ដែលសូមឱ្យអាជ្ញាធរ ចាត់កម្លាំងសណ្តាប់ធ្នាប់ ជួយចុះមករៀបចំលើជនអនាថា ដែលជារៀងរដូវបុណ្យទានធំៗនៅតាមវត្តអារាម តែងតែមានក្រុមជនអនាថា ពលរដ្ឋក្រីក្រ មករកទទួលទានសុំទាន ក្នុង វត្ត បង្កភាពអនាធិបតេយ្យ ដែលជាដើមហេតុ នៃការឆ្លងមេរោគផ្សេងៗ ពិសេសឆ្លងជំងឺកូវីដ-១៩ ជាដើម ។
ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកយកសេចក្ដីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌរបស់រដ្ឋបាល រាជធានីភ្នំពេញ និងយោងតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ មកបញ្ជាក់ជូនថា ដើម្បី ធានាបាននូវការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ជាពិសេស វីរុសបំប្លែងថ្មីប្រភេទដែលតាក្នុងរាជ ធានីភ្នំពេញ រដ្ឋភិបាលរាជធានីភ្នំពេញ សូមណែនាំឱ្យគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ សាលារៀន រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនទាំងអស់ តុបតែងលម្អរចនាដោយភ្លើងពណ៌ ចងបដា ពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ នឹងត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានជ្រួតជ្រាបទូលំទូលាយ ជាពិសេស ត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការក្រោមឱវាទ ជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ។
លោក ថេង សុថុល បានបន្តថា គ្រប់វត្តអារាម ត្រូវអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងពពួកវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) រួមមាន ចាត់ឱ្យ មានអ្នករង់ចាំវាស់កម្ដៅ ដំឡើងទូបាញ់អាល់កុល ដាក់អាល់កុល ឬជែល រៀបចំឱ្យមានកន្លែងលាងសម្អាតដៃនៅគ្រប់ ច្រកចូល យកចិត្តទុកដាក់សម្អាតអនាម័យជាប្រចាំនៅតាមបន្ទប់ទឹក និងកន្លែងដែលមានការប៉ះពាល់ច្រើន ដាក់ស្លាក សញ្ញាបង្ហាញពីការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ណែនាំដល់គណៈកម្មការអាចារ្យវត្តគ្រប់ជាន់ថ្នាក់ និង ពុទ្ធ បរិស័ទឱ្យពាក់ម៉ាស ឬរបាំងមុខការពារជាប្រចាំ ជាពិសេស រក្សាគោលការណ៍គម្លាតសុវត្ថិភាពបុគ្គលសង្គម ឱ្យបានត្រឹម ត្រូវ យ៉ាងតិច ១.៥ម៉ែត្រពីគ្នា ចៀសវាងឈរប្រជ្រៀតគ្នា ឬកៀកគ្នាជាដាច់ខាត ដោយកំណត់ចំនួនអ្នកចូលរួម ឱ្យសមា មាត្រជាមួយនឹងទីតាំងប្រារព្ធពិធី ។
ក្នុងឱកាសនេះដែរ រដ្ឋបាលខណ្ឌចំការមន ក៏បានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដល់វត្តទាំង ០៤ ដោយក្នុង ០១វត្ត ទទួល បាន៖ ម៉ាស៊ីនវាស់កម្ដៅ ០១គ្រឿង, ទឹកអាល់កុល ០១កាន, និងម៉ាស់ ចំនួន ០១កេស ៕
ដោយ ៖ ជីណា