ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារឯករាជ្យ២ជាលេីកទី៤សរុប៧០នាក់ជាលទ្ធផលអវិជ្ជមានទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់​ចោមចៅ​ទី​៣ បានសហការជាមួយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ប្រឆាំងជំងឺកូវីដ-១៩​ បានចុះយកសំណាក​អាជីវករ​លក់ដូរ​ នៅផ្សារឯករាជ្យ២ស្ថិត​នៅភូមិព្រៃព្រីងខាងជេីង២​ ជាលេីកទី៤​សរុបចំនួន ៧០នាក់លទ្ធផល​អវិជ្ជមាន​ទាំងអស់​​។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៥៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖