ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងតំបន់បិទខ្ទប់ បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដើម្បីផ្តល់ការលើកទឹកចិត្ត និងជំរុញណែនាំបន្តពង្រឹងនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាន នាព្រឹកថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២១នេះលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាល រងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យដោយផ្ទាល់ សំណេះសំណាលលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើងនៅទីតាំងបិទខ្ទប់ ចំនួន០៤ទីតាំង ក្នុងស្រុកក្រូចឆ្មារ។

នាឱកាសចុះសំណេះសំណាលលោកអភិ បាលបានឧបត្ថម្ភ មី៤០កេស ទឹកសុទ្ធ៤០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រ និងកងកម្លាំងប្រមាណ៨៥នាក់ ថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៧០០,០០០រៀល និងលោកមេភូមិ មេឃុំ សារ៉ុង និងថវិកា។

លោកជាម ច័ន្ទសោភ័ណ បានណែនាំក៏ ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះលោកអភិបាលខេត្ត បន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ«៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង សុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងក្រុមការងារបន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀត ក្នុងស្រុកក្រូចឆ្មារ ដើម្បីបន្តក្តាប់ព័ត៍មាន ដាក់ចេញវិធានាការនានា ធានាការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ដោយ៖ សូរិយា


ចែករំលែក៖