បន្ទាប់ពីប្រឈមមុខដាក់គ្នានៅក្នុងសន្និសីទសារព័ត៌មានមុនការប្រយុទ្ធគ្នាកីឡាករប្រដាល់ Canelo Alvarez និង Caleb Plant បានចេញមកស្តីបន្ទោសបន្ទាប់ពីពាក្យដែលអ្នកទាំង២បានឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុក។
Alvarez បានរុញ Plant ចេញ ប៉ុន្តែអ្នកប្រដាល់អាមេរិករូបនេះបានប្រើកណ្តាប់ដៃខាងឆ្វេងរបស់គាត់ដោយ កីឡាករ Alvarez បានវាយ និងបញ្ចេញកណ្តាប់ដៃវាយទៅកាន់ Plant ។
បុគ្គលិកនៃក្រុមទាំងពីរបានស្ទុះចូលដើម្បីបំបែកអ្នកប្រដាល់ទាំងពីរដោយPlant បានចាកចេញដោយមានរបួសនៅច្រមុះ និងថ្ពាល់ខាងស្តាំដែលនាំឱ្យមានការពន្យារពេលនៃការចុចប៊ូតុងតំណាងឲ្យការប្រកួត២-៣នាទី។
Alvarez និង Plant នឹងត្រូវឡើងសង្វៀននៅថ្ងៃទី៦ ខែវិច្ឆិកានៅទីក្រុងឡាសវេហ្គាសសម្រាប់ការប្រកួតដែលនឹងសំរេចថាម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមទាំង២នឹងគ្មានជម្លោះជាមួយគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)