ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមេីលស្នាក់ការថ្មីនៅសង្កាត់អូឡាំពិក និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ ក្រុមការងារ សង្កាត់ និងគណបក្សសង្កាត់អូឡាំពិក ដែលបានចំណាយធនធាន និងកម្លាំងកាយចិត្ត រៀបចំកន្លែងធ្វើការរបស់គណបក្សសង្កាត់អូឡាំពិក បានសមរម្យ សម្រាប់បម្រើដល់សមាជិកគណបក្ស និង ប្រជាជនក្នុងសង្កាត់កាន់តែល្អថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត អ៉ិត សំហេង បានណែនាំឲ្យក្រុមការងារសង្កាត់និងគណបក្សសង្កាត់ បន្តខិតខំអនុវត្ត ផែនការណែនាំ របស់គណបក្ស ស្ដីពីផែនការបោះឆ្នោតសង្កាត់ឱ្យបានត្រឹមត្រូវតាម ប្រតិទិនការងារដែលកណត់ ដេីម្បីម្ចាស់ការ បាន គ្រប់ការងារ ឈាន ទៅដណ្តើមបានការគាំទ្រពីប្រជាជន និងយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសង្កាត់ខាងមុខ។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ បានរំលឹកឱ្យបន្តយកចិត្តទុកដាក់អនុវត្ត ៣កុំ ៣ការពារ ក្នុងសកម្មភាពការងារ ដេីម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖សហការី