ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌបឹងកេងកងបន្តចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៨៨គ្រួសារស្ថិតនៅសង្កាត់ចំនួនពីរ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសុរបចំនួន​ ៨៨គ្រួសារ​ ក្នុង​នោះ​មានពលរដ្ឋចំនួន ៥០គ្រួសារនៅភូមិ៤ និងភូមិ៦ សង្កាត់បឹងកេងកងទី៣ និងប្រជាពលរដ្ឋចំនួន៣៨គ្រួសារ នៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាក់ស្ដែង​ក្នុង​អំណោយខាង​លេីនេះ​រួមមាន៖

-អង្ករ ១៥គីឡូ 

-មី ចំនួន ១០កញ្ចប់

-ទឹកស៊ីអ៉ីវ ០២ដប

-ទឹកត្រី ០២ដប

-តែ ០៣កញ្ចប់

-ជែលលាងដៃ ០៥ដបតូច

-ទឹកដោះគោខាប់ ០១កំប៉ុង

-ត្រីខ ០៥កំប៉ុង

ជាមួយគ្នានេះ​ លោក​អភិបាល​ខណ្ឌ​ ក៏សូមអំពាវនាវដល់បងប្អូន​បន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”៕

ដោយ​៖សហការី​


ចែករំលែក៖