ព័ត៌មានទាន់ហេតុការណ៍៖

ទានហានថៃនៅតែបន្តចាប់ឃាត់ខ្លួនពលករខ្មែប្រុស-ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បើទោះមានការបើកកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើក្នុងដំណាក់កាលរីករាលដាលcovid-19 ក៏ដោយគេបានរាយការណ៍ថាកាលពីវេលាម៉ោង១៣និង១៣នាទី ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ កម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ កំពុងដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រីចំនួន១៤នាក់ ដែលកំពុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ ទើបឃាត់ខ្លួននាំទៅសួរចម្លើយ។

  សេចក្ដីរាយការណ៍ថា បន្ទាប់ពីសមត្ថកិច្ចថៃសួរចម្លើយ ពលរដ្ឋខ្មែរទាំង១៤នាក់ខាងលើ ក្នុងនោះមានប្រុស៤នាក់ ស្រី៥នាក់ ក្មេងប្រុស៣នាក់ និងក្មេងស្រីម្នាក់ ដែលចាប់ខ្លួនបាននៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ នៅពេលសមត្ថកិច្ចថៃសួរចម្លើយពួកគេឆ្លើយថា លួចចូលមកប្រទេសថៃលើកនេះ ដើម្បីទៅស៊ីឈ្នួលនៅខេត្តឆះឆឺង សៅ និងខេត្តសមុទ្រប្រាកាន ទើបសមត្ថកិច្ចថៃឃុំខ្លួនដើម្បីអនុវត្តតាមវិធានរបស់សុខាភិបាល មុនហ្នឹងបញ្ជូនខ្លួនដើម្បីចាត់ការតាមច្បាប់បន្ត៕

បញ្ហាខាងលើនេះយើងមិនទាន់ទទួលព័ត៌មានបានពីអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃបាននៅឡើយទេ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖