ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងបាត់ដំបងចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនជូនយោធិនអ្នកក្រោមឱវាទដែលមានជំងឺ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង រួមដំណើរដោយលោកមេបញ្ជាការរង នាយ នាយរង ការិយាល័យ ផ្នែក អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ឈុត ចត្រាវុធ នាយរង ផ្នែកបំភ័ន្តអក្ខរៈ តំបន់​ប្រតិបត្តិសឹករងបាត់ដំបង ដែលមានជំងឺកំពុងសម្រាកព្យាបាល ​នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពពីរ)។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរលោកមេបញ្ជាការរង នាយសេនាធិការ បាននាំយកថវិកាដែលបានមកពីការជួយឧបត្ថម្ភរបស់នាយទាហាន នាយទាហានរងទៅផ្តល់ជូនចំនួន ២,០៧០,០០០រៀល ប្រគល់ជូនអ្នកជំងឺដែរជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ។

គួរបញ្ជាក់ថានេះគឺជាកាយវិកាដ៏សប្បុរស និងការយកចិត្តទុកដាក់ របស់លោកមេបញ្ជាការ មេបញ្ជាការរង ដែលលោកតែងអនុវត្តជាប់ជាប្រចាំ ហើយកន្លងមកលោកមេបញ្ជាការ មេបញ្ជាការរង បានចុះសួរសុខទុក្ខចំពោះអ្នកក្រោមឱវាទដែលមានជំងឺ តែងតែនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅជូនអ្នកជំងឺទុកជាអំណោយ និងជួយសម្រាលបន្ទុកព្យាបាល ហើយលោកមេបញ្ជាការរង បានជូនពរដល់យោធិនដែលកំពុងសម្រាកព្យាបាលជំងឺនាពេលនេះ មានសុខភាពល្អកម្លាំងមាំមួនឱ្យឆាប់ជាសះស្បើយឡើងវិញ៕

ដោយ៖ ស សម


ចែករំលែក៖