ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១៖ កាអនុវត្តវិធានការច្បាប់មានចំនួន ៨ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ១៧នាក់
២.ឃាត់យានយន្ត (គ្មាន)
៣.ពិន័យជាប្រាក់ ចំនួន ១,២០០,០០០រៀល។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៥នេះដែរ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៨១៦នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៥៥៤នាក់ និងករណីស្លាប់ ២១នាក់។ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០៨,២៥៧ នាក់ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន ១០០,១៨២ នាក់ និង អ្នកស្លាប់ ២,២១៨នាក់។ ចំណែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅបានចំនួន 98.70%, និងចាប់ពីអាយុ ១២ ទៅដល់១៧ឆ្នាំបានចំនួន 88.87%៕
ដោយ៖សហការី