ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិត២គីឡូក្រាមបង្ក្រាបនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២១នេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិត២គីឡូក្រាមជាសាធារណៈ។

 គួររំលឹកថានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោកជីវ ច័ន្ទតារា  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុច ផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លិន តូច ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរដកហូតវត្ថុតាងរួមមាន ៖

    -ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ ៨៥៤.៣៦ក្រាម។

 បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី ៕

ដោយ ៖ ស សម


ចែករំលែក៖