ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន ១.០០០គ្រួសារបន្ថែមទៀតដែលរស់នៅក្នុងតំបន់ក្រហមបានទទួលអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា, នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានចាត់ចែងផ្តល់អំណោយជាស្បៀងអាហាររបស់រដ្ឋបាលខេត្តនិងសប្បុរសជនជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ១០០០គ្រួសារបន្ថែមទៀត ដើម្បីធ្វើការទំនុកបំរុងស្បៀងអាហារប្រចាំថ្ងៃក្នុងអំឡុងពេលបិទខ្ទប់។ ជាមួយនឹងការចែកជូនអំណោយនេះ រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត ។ 

ការផ្តល់ជូនជាអំណោយនេះ គឺជាការគិតគូខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាបាលចុះមូលដ្ឋានខេត្តសៀមរាប និងថ្នាក់ដឹកនាំខេត្ត ដែលតែងតែសម្របសម្រួលនិងធ្វើការផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយមិនទុកបងប្អូនចោលឡើយ។ 

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ និងសូមបងប្អូនប្រជាពលរដ្ឋធ្វើការអត់ធ្មត់ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងដំណាក់កាលដ៏លំបាកនេះ។ 

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមជាមួយនឹងក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារុំក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕

ដោយ ៖ សិលា


ចែករំលែក៖