ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រ ភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាបសម្រេច :
ប្រការ១……ត្រូវបានបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និង ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។
ខ្លឹមសារបទប្បញ្ញត្តិនៃសេចក្តីសម្រេចលេខ ១៦២/២១ ស.ស.រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំ រលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
ប្រការ២.…បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
បទប្បញ្ញត្តិទាំងឡាយណាដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មុនពេលសេចក្តីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
ប្រការ៣.…. នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំរលួស និងមេឃុំមានជ័យ ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា