មន្ត្រីសុខាភិបាលអាល្លឺម៉ង់បានប្រកាសនៅព្រឹកថ្ងៃទី២៧ខែកញ្ញាថា តាមលទ្ធផលរាប់សន្លឹកឆ្នោតនៅទីតាំងទាំង២៩៩កន្លែងបង្ហាញឱ្យឃើញថា គណបក្ស SPD ទទួលបានការគាំទ្រដល់ទៅ២៥,៩% នាំមុខលើគណបក្ស CDU របស់លោកស្រី Merkel ដែលទទួលបានតែ២៤,១% ប៉ុណ្ណោះ។ ប៉ុន្តែលោកស្រី Merkel មិនបានឈរឈ្មោះបោះឆ្នោតទៀតឡើយក្រោយពីកាន់អំណាចអស់រយៈពេល ១៦ឆ្នាំកន្លងមក។
គណបក្សសង្គមប្រជាធិបតេយ្យ SPD ទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ នៃការបោះឆ្នោតសភាអាល្លឺម៉ង់ ដោយនាំមុខទាំងគណបក្ស CDU របស់អធិការបតី Angela Merkelទៅទៀត។ ឈរលំដាប់ទី៣គឺគណបក្សបៃតង ទទួលបានការគាំទ្រ១៤,៨% និងទី៤គឺគណបក្សប្រជាធិបតេយ្យសេរីដោយទទួលបានការគាំទ្រ ១១,៥% ។
គណបក្សដែលមានការគាំទ្រតិចជាងគេទាំងពីរខាងលើអាចចូលរួមក្នុងការបង្កើតរដ្ឋាភិបាលជាមួយគណបក្សនាំមុខមួយក្នុងចំណោមពីរខាងលើ ។
នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ១៩៤៩ គណបក្ស SSW របស់ជនជាតិភាគតិចដាណឺម៉ាកទទួលបានកៅអ៊ីនៅក្នុងសភាអាល្លឺម៉ង់ជាលើកដំបូង ៕ ដោយ៖ធីរីណា
រូបថត៖Clemens Bilan/GETTY IMANGES
ប្រភព៖AP