ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងកម្មករស្នាក់នៅរបស់បុរីប៉េងហួត អស់ចំនួន០៥ បន្ទប់ កាលពីវេលាម៉ោង១១:២០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ថៃ ពុទ្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេការសំណង់ ។
ចំពោះមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះគឺបណ្តាលមកពី(ទុសេខ្សែភ្លើង) ធ្វេីខូចខាតសម្ភារៈមួយចំនួន និងកន្លែងស្នាក់នៅចំនួន០៥បន្ទប់ ។
ក្នុងករណីអគ្គិភ័យនេះមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះឡេីយ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ០៤គ្រឿង បាញ់ពន្លត់អស់ចំនួន០២គ្រឿង ស្មើទឹក១០ម៉ែត្រគូប ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់អគ្គស្នងការនគរបាលជាតិចំនួន០២គ្រឿង ,រថយន្តពន្លត់អគ្គិសនីភ័យរបស់ក្រុមហ៊ុនស្របៀកម្ពុជាចំនួន០១គ្រឿង , រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួតចំនួន០១គ្រឿង ហេីយបញ្ចប់ប្រតិបត្តិការនៅម៉ោង១១:៤៥នាទី ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ