ព័ត៌មានទាន់ហេតុការណ៍៖

ហាង អុី ភែរឹដាយ (E Paradise) ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាង អុី ភែរឹដាយ (E Paradise) ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 ក៏សូមអំពាវនាវដល់បងប្អូនដែលបានទៅហាង អុី ភែរឹដាយ (E Paradise) ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកជំងឺជាបុគ្គលិកទីតាំងខាងលើបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១  ទីតាំងដែលវិជ្ជមានត្រូវបានបិទ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បញ្ជាក់ថា, សូមបងប្អូនដែលបានចូលទីតាំងក្នុងអំឡុងពេលខាងលើ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ ៕

ដោយ ៖ សិលា


ចែករំលែក៖