ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្របិទខ្ទប់ក្នុងក្រុងសៀមរាប

ចែករំលែក៖

សៀមរាប ៖ នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ បានដឹកនាំកម្លាំងចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះសង្កាត់ស្វាយដង្គុំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន រយៈពេល (១) មួយសប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣:៥៩នាទី ថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១  

តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប លេខ១៧០/២១ស.ស.រចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕

ដោយ ៖ សហការី


ចែករំលែក៖