ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល៖

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការស្រាវជ្រាវរកឃើញកាហ្វឈ្មោះ MA KHAW (សញ្ញសេះស) មានផ្ទុកនូវ សារធាតុដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានទទួលព្រឹត្តិប័ត្រវិភាគគុណភាពពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបញ្ជាក់ ថា កាហ្វេឈ្មោះ MA KIIAW (សញ្ញាសេះស) Box = 15g * 10Sach + I Capsule មានលួចដាក់សារធាតុ ឱសថសម័យដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ មាត្រា២ថ្មី កាហ្វេ MA KHAW (សញ្ញាសេះស) Box = 15g * 10 $achets + I Capsule ដែលកំពុងផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ ១-ស្ដេចកាហ្វេ ២-បិតាកាហ្វេ 0962221811 ៣-កាហ្វេប៉ូវកម្លាំងបុរស និងតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវចាត់ទុកជាឱសថ ដែលរាល់ការប្រើប្រាស់ត្រូវមានវេជ្ជបញ្ជា និងមានការប្រុងប្រយ័ត្នបំផុត។ ដើម្បីធានានូវសុវត្ថិភាពដល់សាធារណជន ទូទៅក្រសួងសុខាភិបាលតម្រូវឱ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត សូមណែនាំដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អាជ្ញាធរមានសមត្ថកិច្ចឱ្យធ្វើការស្រាវជ្រាវ និងប្រមូលត្រឡប់មកវិញនូវផលិតផលខាងលើនេះ ដែលបានលក់នៅ តាមបណ្តាញសង្គមហ្វេសប៊ុក និងតាមមធ្យោបាយផ្សេងទៀតមកកម្ទេចចោល។

បន្ទាប់ពីផ្សព្វផ្សាយប្រកាសព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះជាបន្ត ទៀតនឹងត្រូវទទួលទោសតាមបទប្បញ្ញាត្តិពាក់ព័ន្ធជាធរមាន។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ កាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស) Box = 15g * 10Sacl + I Capsule ក្លែងក្លាយនេះជាបន្ទាន់ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់កាហ្វឈោ្មះ MA KHAW (សញ្ញាសេះស) Box = 15g * 10Sach + 1 Capsule ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣.៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។

សូមភ្ជាប់ជាមួយនូវរូបភាពកាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស)៕

ដោយ ៖ សិលា


ចែករំលែក៖