ព័ត៌មានទាន់ហេតុការណ៍៖

តូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី អ្នកជំងឺជាអាជីវករ រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, តូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី អ្នកជំងឺជាអាជីវករ រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ! 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់បងប្អូនដែលបានទៅតូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី អ្នកជំងឺជាអាជីវករទីតាំងខាងលើបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១  ទីតាំងដែលវិជ្ជមាន និងតូបក្បែរៗនោះត្រូវបានបិទ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនដែលបានចូលទីតាំងក្នុងអំឡុងពេលខាងលើ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។ 

 ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក្រើនរំលឹក សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ៕

ដោយ ៖ សិលា


ចែករំលែក៖