ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនពលរដ្ឋបានជិត៤០លានដូសហើយ

ចែករំលែក៖

វៀតណាមបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសង្គមនិងដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ។ ក្នុងរយៈពេលមួយថ្ងៃវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ជិត៩សែនដូស។
ជាក់ស្តែងនៅថ្ងៃទី២៦ខែកញ្ញា វៀតណាមបានចាក់វ៉ាក់សាំងដល់ទៅ865.610ដូស។ សរុបវ៉ាក់សាំង រហូតដល់ទៅទៅ39.232.772 ដូសបានចាក់ជូនពលរដ្ឋ ក្នុងនោះអ្នកចាក់មួយ
ដូសមានជាង៣០,៩លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង ៨,២លាននាក់។
ដោយសារតែការចាក់វ៉ាក់សាំងបានរហ័សគឺជួយទប់ស្កាត់នូវការឆ្លងបានយ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន ចំនួនអ្នកឆ្លងបានថយចុះក្រោម១ម៉ឺននាក់ហើយ ។ ជាក់ស្តែង នៅថ្ងៃទី២៧ខែកញ្ញានេះ វៀតណាមរកឃើញករណីឆ្លងតែជាង៩ពាន់នាក់ប៉ុណ្ណោះ។
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី២៧ខែកញ្ញា បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ៩,៣៦២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន២០ករណីជាករណីនាំចូល។ ក្រៅពីនេះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានករណីឆ្លងថ្មីតែឯងរហូតដល់ ៤,១៣៤នាក់។ នៅថ្ងៃដដែលនេះក៏មានអ្នកស្លាប់ចំនួន១៧៤នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧៦៦,០៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៥៣៨,៤៥៤នាក់ ចំណែកចំនួនអ្នកស្លាប់សរុបមាន១៨,៧៥៨នាក់៕ ដោយ៖ធីរីណា

រូបភាព៖TTXVN-VNA.

 


ចែករំលែក៖