ភ្នំពេញ៖ រថយន្តឡិចស៊ីសLX470មួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់២កង់បណ្តាលឱ្យរងការខូចខាតចំណែករថយន្តដាច់កាលេទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមបណ្តោយ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K 7173 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកមកដល់ចំណុចកេីតហេតុបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតចំនួន១កង់ ហេីយរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តដំណេីរបានប្រហែល៥០ម៉ែត្រជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំនួន១កង់ទៀតទេីបរថយន្តដាច់កាលេនិងផ្ទុះពោងសុវត្តិភាពទៅមុខលែងរួច។
ក្រោយកេីតហេតុម្ចាស់រថយន្តបានចុះពីលេីរថយន្តហេីយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ