ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ពាក់ព័ន្ធទៅនឹងករណីខ្លួនរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកញា ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទីចំណុចក្នុងរោងមាត់ទន្លេ ភូមិទ្រាំងលេី ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានដឹងថាជនសង្ស័យឈ្មោះ សេង ឆាន្នី ហៅសក់បាស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករបូមខ្សាច់ ជនជាតិខ្មែរ មានទីលំនៅកំណេីតភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់នៅធ្វេីការនៅភូមិទ្រាំងលេី ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅពេលខ្លួនរដ្ឋកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
១-គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់មធ្យម (ទំងន់១,២៨ក្រាម)
២-ឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀន
៣-ទូរស័ព្ទដៃចំនួន៣គ្រឿង
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថានៅមុនពេលកេីតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថា មានការប្រេីប្រាស់ថ្នាំញៀន នៅចំណុចកេីតហេតុខាងលេី ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាឯក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម បានចុះទៅបង្រ្កាបហេីយឃាត់បានឈ្មោះ សេង ឆាន្នី ហៅសក់បាស់ ហេីយដកហូតបានថ្នាំញៀនចំនួន១កញ្ចប់មធ្យម រួមជាមួយឧបករណ៍ប្រេីប្រាស់ថ្នាំញៀន។
បន្ទាប់មកសមត្ថកិច្ចនគរបាល ក៏បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដេីម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះសេង ឆាន្នី ហៅសក់បាស់ បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ចំពោះថ្នាំញៀននៅចំពោះមុខនេះគឺពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់តំលៃ៥០០០០រៀល បានថ្នាំញៀនចំនួន១កញ្ចប់ ដេីម្បីទុកសំរាប់ប្រេីប្រាស់ ៕
ដោយ៖ ស សម