ខេត្តពោធិ៍សាត់ ៖ កម្ពស់ទឹកស្ទឹងនៅស្រុកវាលវែង១.៦៣ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៩.០០ម៉ែត្រ ស្ទឹងស្រុកភ្នំក្រវាញកម្ពស់១.៧០ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៦.០០ម៉ែត្រ ស្ទឹងក្រុងពោធិ៍សាត់កម្ពស់៣.៧៤ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៥.០០ម៉ែត្រ ចំណែកស្ទឹងស្រុកកណ្ដៀងពុំទាន់មានអ្វីគួរឲ្យកត់សំគាល់នៅឡើយ ដោយទឹកបឹងទន្លេសាប(កំពង់លួង)ឯនេះវិញកម្ពស់៤.៦៨ម៉ែត្រ ។
នេះបើតាមការបញ្ជាក់ពីមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ៕
ដោយ ៖ បុឹម ពិន