ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទីព្រឹក !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពពី ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់អោយដឹងថា, ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទីព្រឹកដូចជា ៖ 

១-ច្រកក្បាលស្ពាន ទឹកអូរកេីន ០.៥ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ ។

២-ច្រកអូរល្ងុង ទឹកអូរកេីន០.០២ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ។

៣-ច្រកអូរបីជាន់ ទឹកអូរកេីន ០.០៣ម៉ែត្រ ស្ថិតនៅស្រុកអូរជ្រៅ ។

៤-ច្រកអូរកំបុត ទឹកកេីន ០.០១ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ។

ច្រកទាំ០៤ មានទឹកហូរមកពីដីថៃ (តែជាទឹកភ្លៀងហូរទាំងស្រុងពីដីថៃ និង កម្ពុជា ។ ពេលនេះពុំមានភ្លៀងទេ(បេីកថ្ងៃ)។ 

សូមបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ។ ដូច្នេះចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ៕

ដោយ ៖ សិលា


ចែករំលែក៖