ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកង់របស់ប្រជាពលរដ្នរួចមក ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីករណីលួួច កង់នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង៤៥នាទីរសៀលនៅចំណុចផ្ទះលេខ៣២៦ ផ្លូវបេតុង ក្រុុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ឡុង ពិសាខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកេីតហេតុ ។

ចំណែកជនសង្ស័យឈ្មោះ អ៉ឹម សាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន មានទីលំនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  (មានសារធាតុញៀន )អវិជ្ជមានកូវីដ។

   ចំពោះសម្ភារៈដកហូតមានកង់មួយគ្រឿង ពណ៌ទឹកដោះគោ (ប្រគល់ជូន ជនរងគ្រោះវិញហើយ)។

   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃកេីតហេតុខាងលេី បន្ទាប់ពីជននេះបានធ្វេីសកម្មភាពឡេីងរបងផ្ទះរបស់ជនរងគ្រោះលួចយកកង់មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបានប្រហែល ៥០០ម៉ែត្រក៏ជួបជាមួយកម្លាំងល្បាត។ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏ឃាត់សួរនាំ ហើយជនសង្ស័យបានឆ្លេីយសារភាពថា កង់នេះខ្លួនបានលួចពីក្នុងរបងផ្ទះគេ។ ភ្លាមៗនោះសមត្ថកិច្ចយេីងក៏បាននាំខ្លួនជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវតែម្តង។ 

ចំពោះមុខនេះ ផ្នែកជំនាញខណ្ឌកំពុងសាកសួរយកចម្លេីយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖