ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ,លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីលោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក​ សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក​ លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។

ជាក់ស្ដែង​ក្នុង​កិច្ចប្រជុំនេះ​ដែរ​ មានរបៀបវារៈកិច្ចប្រជុំដូចជា៖

*១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងអាណត្ដិទី៣។

*២. ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារខែតុលា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។

*៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌបឹងកេងកង។ 

*៤. ពិនិត្យ និងអនុម័តពិន្ទុសូចនាករពានរង្វាន់សេវាសង្គម ឆ្នាំ២០២០។

*៥. បញ្ហាផ្សេងៗ៕

ដោយ​៖សហការី​


ចែករំលែក៖