ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទីយប់កម្លាំងនគរបាលជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចច្រកចូលក្រុមហ៊ុនគង់ហុង វិថីព្រះមុនីវង្ស ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ គឺម្នាក់ឈ្មោះ មឿង ពិសី ភេទប្រុស អាយុ២៩ឆ្នាំស្នាក់នៅផ្ទះលេខ១៤ ផ្លូវ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយរួមទាំងវត្ថុតាងម្សៅក្រាមពណ៌ស២ថង់តូច និងម្នាក់ទៀតឈ្មោះ កែវ សារុំ ហៅ គោ ភេទ ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅម្តុំក្រុមហ៊ុនគង់ហុង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ សម្ភារដកហូតមានម្សៅក្រាមពណ៌ស២ថង់តូច និងម៉ូតូ C100 កូរ៉េ ពណ៌ក្រហម១គ្រឿង។

   នៅចំពោះមុខនេះ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖