ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​៖​ បន្តទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសជន លោក ណង ថា និងលោកស្រី លី លីនណា ដែលឧបត្ថម្ភ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្នុងការទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋពេលគ្រោះទឹកជំនន់។​ 

ក្នុងនោះ​អំណោយរួមមាន៖ អង្ករ ១០០០ គីឡូក្រាម ភេសជ្ជៈ Tumeric Kaempera ១០កេស ទឹកសុីអុីវ ១០ និងទឹកត្រី ១០យួរ។

នាឱកាសនោះ​ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ​ សូមថ្លែងអំណរគុណ លោកស្រីនាយិកា និងគ្រួសារ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកាសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ និងទឹកជំនន់ក្នុងខេត្ត ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង រស់នៅលើទីទួលមានសុវត្ថិភាព។

បន្ថែមពីនេះ​ រដ្ឋបាលខេត្ត​ សូមជូនពរ លោកស្រីនាយិកា ព្រមទាំងគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖