ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញ សេចក្តីជូនដំណឹងស្ដីពីការប្រគល់យានយន្តដែលបានដកហូត អំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល ក្នុងការទប់ស្ដាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ការប្រគល់នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧៖៣០នាទី នៅសួនច្បារព្រះរាជដំណាក់។
នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាល ដោយបានកំណត់តំបន់ក្រហម” និង”តំបន់លឿងទុំ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងចេញវិធានការមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការហាមឃាត់ និងដកហូតនូវយានយន្តមួយចំនួន ដែលល្មើស នឹងវិធានការរដ្ឋបាល។
ដោយអនុលោមតាមសេចក្តីសម្រេចលេខ១៧៥/២១ សសរ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពី ការបញ្ចប់ការកំណត់ជា“តំបន់ក្រហម” និង “តំបន់លឿងទុំៗ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ អញ្ជើញមកទទួល យកយានយន្តរបស់ខ្លួនវិញនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧:៣០នាទី នៅសួនច្បារព្រះរាជដំណាក់ (ដងស្ទឹងសៀមរាប) ដោយភ្ជាប់ជាមួយនូវឯកសារសម្គាល់យានយន្ត និងឯកសារបញ្ជាក់អត្តសញ្ញាណនានា។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្ត អញ្ជើញ ទៅទទួលយកយានយន្តតាមពេលវេលា និងទីកន្លែង ដូចបានបញ្ជាក់ជូនខាងលើតាមការគួរ៕
ដោយ ៖ សិលា