ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ញឬស្សីកែវឃាត់ខ្លួនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លេីង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងត្រូវនគរបាលខណ្ញឬស្សីកែវឃាត់ខ្លួន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង ០០នាទី នៅចំណុចផ្ទះលេខ៧៩ក ផ្លូវបេតុង ក្រុុមទី ០៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

– ជនរងគ្រោះ ឈ្មោះ អ៊ុក ផាត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅកន្លែងកេីតហេតុ ។

– ជនសង្ស័យឈ្មោះ ស៊ុន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន )អវិជ្ជមានកូវីដ-១៩។

        សម្ភារដកហូតមាន ៖

១/. ខ្សែភ្លេីងមួយខ្សែប្រវែង៣ម៉ែត្រ(ប្រគល់ជូន ជនរងគ្រោះ )

២/. កន្រ្តៃកាត់លួសចំនួនមួយ

                    

     លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា នៅថ្ងៃកេីតហេតុ ជនសង្ស័យដើរ មកដល់ចំណុចកើតហេតុបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងរបស់ប្រជាពលរដ្ឋ នៅចំណុចកើតហេតុខាងលើ ពេលធ្វេីសកម្មភាពរួចបានដេីរចេញមកវិញ ជួបជាមួយកំលាំងល្បាត សង្ស័យឃាត់សួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថារូបខ្លួនបានលួចកាត់ខ្សែភ្លេីង ភ្លាមៗនោះសមត្ថកិច្ចយេីងបាននាំខ្លួនជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវ ។ 

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ ៖ ជីណា


ចែករំលែក៖