ភ្នំពេញ ៖ លទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
-បរិមាណអង្ករនាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន
– ការនាំចេញអង្ករក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៦៧ ២៥១ តោន កើនឡើងចំនួន ២៦ ៦៧៩ តោន (៦៥,៧៦%) បើធៀបនឹងខែកញ្ញា ឆ្នាំ២០២០ ដែលមានចំនួន ៤០ ៥៧២ តោន
– អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៨៨ ៨៣១ តោន ស្មើនឹង ៧០,៣៣% អង្ករសគ្រប់ប្រភេទមានចំនួន ១១៤ ៤៦៩តោន ស្មើនឹង ២៧,៨៧% និងអង្ករចំហុយមានចំនួន ៧ ៣៩៨ តោន ស្មើនឹង ១,៨០%
– បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)
– ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៩៩ ៥៣៣ តោន (៧២,៩៤%) និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ ១១១ ១៦៥ តោន (២៧,០៦%)។
២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ២ ៥២៣ ២៦៣ តោន ក្នុងរយៈពេល៩ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦២៧ ៧៤០,០២ តោន) ដែលមានការកើនឡើងចំនួន ១ ១៣០ ៩៥៧ តោន (៨១,២៣%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៣៩២ ៣០៦ តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៨៩៤ ៤៨៥,៤១ តោន កើនឡើងចំនួន ១ ២៣៥ ៥៦៨,៥៥ តោន ស្មើនឹង ៤៦,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៦៥៨ ៩១៦,៨៦តោន ដែលក្នុងនោះរួមមាន៖
– ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣០៨ ៩៤៣,១២ តោន (កើនឡើងចំនួន ៨,៨៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៥៩ ៨៤០ តោន ប្រទេសវៀតណាមចំនួន ៤២៩ ៤៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
– ដំឡូងមីស្រស់មានចំនួន ៥៧៥ ៩២០ តោន (កើនឡើងចំនួន ៩,៤៧%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៣៨៦ ៤២០ តោន និងប្រទេសថៃចំនួន ១៨៩ ៥០០ តោន
– ម៉្សៅដំឡូងមីមានចំនួន ២២ ៣៩៦,៧៤ តោន (កើនឡើងចំនួន ១៣,៤១%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៩ ៨៦៨,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤ តោន សហរដ្ឋអាមេរិក ចំនួន ១៧០តោន ប្រទេសណេដឺឡែនចំនួន ១៥២ តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន ១៣៦ តោន
– កាកសំណល់ដំឡូងមីមានចំនួន ៦ ០៥១,៥០ តោន (ថយចុះចំនួន -៣៧,១០%) នាំចេញទៅប្រទេសចិន
– គ្រាប់ស្វាយចន្ទីមានចំនួន ៨៩២ ៥៣៥,៧១ តោន (កើនឡើងចំនួន ៣៣៧,០៧%) នាំចេញទៅប្រទេសវៀតណាមចំនួន ៨៨៥ ១៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសថៃចំនួន ៣ ៣០៥,៤០ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៣ តោន ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១ តោន ប្រទេសណេដឺឡែនចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែសចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
– គ្រាប់ពោតមានចំនួន ១៥៤ ៤៥៩,៣៤ តោន (ថយចុះចំនួន -២០,៣៦%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១១១ ១៧០ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន កោះតៃវ៉ាន់ចំនួន ៨៧៦,២៩ តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥ តោន និងប្រទេសកូរ៉េចំនួន ២១ តោន
– គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៣០ តោន (កើនឡើងចំនួន ៤១៩,០៩%) នាំចេញទៅប្រទេសវៀតណាម
– គ្រាប់សណ្តែកសៀងមានចំនួន ២៧ ៩៦០,០៤ តោន (កើនឡើងចំនួន ៣៤៧,៣៦%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៩ ១១០ តោន ប្រទេសថៃចំនួន ៨ ៨៥០ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន
– ផ្លែចេកស្រស់មានចំនួន ៣៤៣ ៨១២,៣៤ តោន (កើនឡើងចំនួន ៤៦,២០%) នាំចេញទៅប្រទេសចិនចំនួន ៣០១ ៦២៨,៩៩ តោន ប្រទេសវៀតណាមចំនួន ៤១ ១៦៩,៣៥ តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន
– ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤ តោន (កើនឡើងចំនួន ១៣០,៤៨%) នាំចេញទៅប្រទេសថៃចំនួន ៣៤ ៨៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
– ផ្លែស្វាយស្រស់មានចំនួន ១៧២ ៨៤៦,៨៣ តោន (កើនឡើងចំនួន ១៧៤,៧១%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៤៧ ៩៧៤,១៨ តោន ប្រទេសថៃចំនួន ២៤ ៤៦៩,២៨ តោន ប្រទេសចិនចំនួន ២១២ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន
– ដំណាប់ស្វាយមានចំនួន ១៤ ៤៦១,៧៨ តោន (កើនឡើងចំនួន ១៨៩,៣១%) នាំចេញទៅប្រទេសចិនចំនួន ១១ ៧៩៤,០២ តោន ប្រទេសថៃចំនួន ១ ២៩២,៥២ តោន ប្រទេសហ្វីលីពីនចំនួន ៧៣៥,៦៩ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសវៀតណាមចំនួន ៧៦,៨០ តោន ចក្រភពអង់គ្លេស ២១,១៤ តោន ប្រទេសកូរ៉េចំនួន ១៧,៥០ តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦ តោន កោះតៃវ៉ាន់ចំនួន ៣ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥ តោន និងប្រទេសរុស្ស៊ីចំនួន ០,០០១តោន
– ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ១៣០,៨២ តោន (កើនឡើងចំនួន ៦៦,៧៧%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៣ ៩៨២,៨២ តោន និងប្រទេសចិនមានចំនួន ១៤៨ តោន
– ដូងប្រេងមានចំនួន ៤៥ ៧៩៦,៦៩ តោន (កើនឡើងចំនួន ០,៩៨%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៣៥ ០១៦,៦៩ តោន និងប្រទេសម៉ាឡេស៊ីចំនួន ១០ ៧៨០ តោន
– ម្រេចមានចំនួន ២៧ ៣១៦,៧២ តោន (កើនឡើងចំនួន ៥៦២,៧១%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៦៨៦,៦៨ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៣១៤ តោន ប្រទេសថៃចំនួន ១៨០ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសបារាំងចំនួន ៣១,១៧ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១៥,៩៨ តោន កោះតៃវ៉ាន់ចំនួន ១៥,០៤ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសជប៉ុនចំនួន ៣,៤០ តោន ប្រទេសកូរ៉េចំនួន ៣,២៥ តោន ប្រទេសរុស្ស៊ីចំនួន ២,៤០ តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧ តោន សហរដ្ឋអាមេរិកចំនួន ១,៧៥ តោន ប្រទេសស្វីសចំនួន ១,៦៤ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ចក្រភពអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
– ថ្នាំជក់មានចំនួន ២ ៥១៤,០៥ តោន (ថយចុះចំនួន -៥៣,៥៨%) នាំចេញទៅប្រទេសវៀតណាម ២ ៤៣២,៨០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២ តោន ប្រទេសហុងគ្រីចំនួន ១៩,៨០ តោន ប្រទេសបូស្នៀនិងហឺហ្សេហ្គោវីណាចំនួន ១,៩០ តោន ប្រទេសចិនចំនួន ០,១០ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០១ តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន
– បន្លែចម្រុះមានចំនួន ៧៧,៥០ តោន (ថយចុះចំនួន -១១,៥០%) នាំចេញទៅប្រទេសបារាំង
– ម្ទេសស្រស់មានចំនួន ៨០ ៣២៧,១២ តោន (កើនឡើងចំនួន ៤៥,៦៤%) នាំចេញទៅប្រទេសថៃចំនួន ៨០ ៣២៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
– ម្ទេសក្រៀមមានចំនួន ១ ៧៤០,២៣ តោន (កើនឡើងចំនួន ១៦,០២%) នាំចេញទៅប្រទេសថៃចំនួន ១ ៧៤០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១ តោន ប្រទេសកូរ៉េចំនួន ០,០១ តោន និងប្រទេសកាណាដា ចំនួន ០,០១ តោន
និងផលិតផលចំនួន ៧៤ មុខ ផ្សេងទៀតមានចំនួន ១៥២ ៩៤៦,៤៤ តោន។
៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៩ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥ ដុល្លារអាមេរិក ដែលក្នុងនោះ៖
– ការនាំចេញអង្ករមានចំនួន ៣៤៩ ៩១៤ ៦៩៦ ដុល្លារអាមេរិក
– ការនាំចេញស្រូវមានចំនួន ៤២៨ ៩៥៤ ៧១០ ដុល្លារអាមេរិក
– ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារអាមេរិក។
៥-ការកត់សំគាល់
ការនាំចេញកសិផលសរុបក្នុងរយៈពេល៩ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៨,៤៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង(យោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា)៕
ដោយ៖ ស សម