ព័ត៌មានទាន់ហេតុការណ៍៖

ខឹងចិត្តអ្នកជិតខាងនិងយាយណែនាំច្រេីនពេកទាញមួកសុវត្ថិភាពវាយប្រាវរបួស៥ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ បន្ទាប់ពីបុរសរូបនេះខឹងអ្នកជិតខាងស្តីថាណែនាំរឿងដដែលៗពេកក៏ស្ទុះវឹងទាញបានមួកសុវត្ថិភាព វាយបែកក្បាលហូរឈាមកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ចាន់ សុខុម អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាអ្នកជិតខាងផ្ទះជាប់គ្នា ឈ្មោះពៅ គឹមឡាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករដឹកនំបុ័ង ត្រូវបានក្រុមគ្រួសារនាំយកទៅឱ្យពេទ្យព្យាបាលដេរអស់៥ថ្នេរ ។

តាមសម្តីជនបង្កហេតុបានសារភាពថា ខ្លួនពិតជាបានវាយអ្នកជិតខាងបណ្តាលឲ្យរងរបួសមែន ហើយមុនកើតហេតុនេះ ជនរងគ្រោះចេះតែនិយាយស្តីបន្ទោសពាក្យដដែលៗថាខ្លួនមិនចេះជួយការងារគ្រួសារ ទោះបីជាខ្លួនប្រាប់ថាឲ្យឈប់និយាយក៏ដោយ ក៏ជនរងគ្រោះនៅតែនិយាយដដែលៗ ទើបអត់ទ្រាំមិនបានខ្លួនក៏ស្ទុះទៅទាញមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះបណ្តាលឲ្យបែកហូរឈាមតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចនាំចូលប៉ុស្តិ៍នគរបាលធ្វេីការសាកសួរបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖