ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកីឡាអេឡិចត្រូនិក SeeYouSoon ឈ្នះរង្វាន់ទឹកប្រាក់ ១៥,០០០ ដុល្លារ រួមជាមួយឱកាសតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១​​ – ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន​ ១៥,០០០ ដុល្លារ     និងទទួលបានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់លីគអាជីពរបស់ Mobile Legends: Bang Bang លើកដំបូងនៅកម្ពុជា ដែល​​ត្រូវ​បានបង្កើតក្រោមភាពជាដៃគូរវាងក្រុមហ៊ុន Smart Axiataនិងក្រុមហ៊ុន Montoon ដែលជាស្ថាបនិកហ្គេម Mobile Legends

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលើកដំបូងដ៏ធំរបស់កម្ពុជាដែលបានចាប់ផ្តើមកាលពីខែកក្កដា​ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣ ខែតុលា។ ក្រុមចំនួន៦០០ក្រុមបានចូលរួមក្នុងវគ្គជម្រុះ ដែលពួកគេបានប្រកួតប្រជែង ដើម្បី​​ដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៨។ អស់រយៈពេល ៤ សប្តាហ៍កន្លងមក ក្រុមកំពូលទាំង ៨ ក្រុម បានប្រកួតប្រជែងគ្នា ដើម្បីរកពិន្ទុដោយក្រុមកំពូលទាំង ៦ បានប្រកួតប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចុងក្រោយ

ក្រុម​ SeeYouSoon បានឈ្នះព្រឹត្តិការណ៍ប្រកួតនេះដោយទទួលបានយកឈ្នះ៣ហ្គេមទល់នឹង២ហ្គេមនៃ ក្រុម DG Quantum នៅចុងរដូវកាល។

លោក សំ សុផាន់នី ដែលជាតំណាងក្រុមជ័យលាភី SeeYouSoon ពីព្រឹត្តិការណ៍ប្រកួត MPL បានឲ្យដឹងថា៖ «វា​​ពិតជាអស្ចារ្យណាស់ដែលបានចូលរួមការប្រកួតMPL! ការប្រកួតនេះគឺពិតជាស្វិតស្វាញ ប៉ុន្តែយើងបានទទួលជោគជ័យក្នុងនាមជាក្រុម ហើយយើងរំភើបចំពោះឱកាសជួបប្រកួតជាមួយកីឡាករឆ្នើមៗផ្សេងទៀតមក​​ពីជុំវិញពិភពលោក។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះនិងធ្វើឲ្យកម្ពុជាមានមោទនភាពនៅពេលដែលយើងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legends M3 នៅចុងឆ្នាំនេះ។»

ក្រុម SeeYouSoon នឹងប្រកួតប្រជែងជាមួយក្រុមជើងឯក MPLអន្តរជាតិដ៏ទៃទៀតមកពីបណ្ដាប្រទេស ប្រេស៊ីល ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី នៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Mobile Legends M3 ដែលនឹងធ្វើឡើងនៅខែធ្នូ។ គួរបញ្ចាក់ផងដែរថា ក្រុម SeeYouSoon ក៏ជាជ័យលាភីជើងឯកនៃការប្រកួត Smart Kingdom of Legends កាលពីឆ្នាំ២០២០ផងដែរ។​

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការប្រកួតកីឡាអេឡិចត្រូនិកផ្លូវការលើកដំបូងរបស់កម្ពុជា ដែលជាលទ្ធផលនៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Montoon បានទទួលជោគជ័យយ៉ាងខ្លាំងដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាជាច្រើន។ យើងពិតជារីករាយដែលអាចនាំយកការប្រកួតកីឡាអេឡិចត្រូនិក​​ដ៏ធំមកកម្ពុជាជាលើកដំបូង ដើម្បីផលប្រយោជន៍អ្នកគាំទ្រនិងអតិថិជន។»

រដូវកាលប្រកួត MPL ដែលបានទាក់ទាញការទស្សនារាប់លាននៅលើបណ្តាញសង្គមផ្សេងៗគ្នានឹងត្រលប់មកវិញនៅឆ្នាំ២០២២ ​ដោយព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រចុងក្រោយដ៏ធំនៃការប្រកួតនេះទទួលបានការទស្សនា​​ចំនួន .៣ លាននាក់

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «យើងពិតជាសប្បាយរីករាយណាស់ ដែលបានជួយក្រុមកីឡាអេឡិចត្រូនិក​​កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ នៅក្រុមហ៊ុន Smart យើងមាទំនុកចិត្តចំពោះក្រុម SeeYouSoon ថាពួកគេនឹងធ្វើបានយ៉ាងល្អ នឹងធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក ពិភពលោក Mobile Legends M3»

ក្រុមហ៊ុន Moonton Games ដែលជាស្ថាបនិកហ្គេមMobile Legends: Bang Bang (MLBB) បានប្រកាសថាព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកលើកទី ៣ របស់ខ្លួនគឺ Mobile Legends M3 World Championship នឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនៅខែធ្នូ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងមានក្រុមចូលរួមចំនួន ១៦ ក្រុម មកពីជុំវិញពិភពលោកដោយប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមយកប្រាក់រង្វាន់ចំនួន ៨០ ម៉ឺនដុល្លារ និងពានរង្វាន់ជើងឯកពិភពលោក។​ ក្រុមទាំងអស់ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Mobile Legends M3 World Championship មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈការចូលរួមក្នុងការប្រកួតលីអាជីព Mobile Legends Professional Leagues (MPL)នៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រេស៊ីល និងកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត។

សម្រាប់អ្នកលេង Mobile Legends នៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត MPL Cambodia ឆ្នាំ ២០២២ ក្រុមហ៊ុន Smart Axiata ផ្តល់ជូនទិន្នន័យអិុនធឺណិតគ្មានដែនកំណត់ ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមលេងហ្គេមតាមដែលពួកគេចង់បាន។​ ពួកគេអាចទាញយកអត្ថប្រយោជន៍ពី     ការផ្តល់ជូននេះតាមរយៈការជាវសេវាកម្ម Mobile Legends Unlimited របស់ក្រុមហ៊ុន Smart ដោយចំណាយត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍ ឬ ៧០សេនក្នុងមួយខែ។ ដូចគ្នានេះផងដែរ ប្រសិនបើពួកគេចង់ធ្វើការទិញមុខទំនិញក្នុងកម្មវិធីហ្គេមពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៣៥ ភាគរយ លើកម្មវិធី Razer Gold តាមរយៈគេហទំព័រ Razer Gold នៅពេលដែលពួកគេទិញរូបិយប័ណ្ណដោយប្រើសមតុល្យទឹកប្រាក់ Smart របស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រwww.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា SmartSmart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីមែល៖koam.tivea@smart.com.kh


ចែករំលែក៖