ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញ ៖ បុគ្កល​ឈ្មោះ កែវ រដ្ឋវិទ្យា បាន Comment និងផុសព័ត៌មានមិនពិត​នៅលេីបណ្តាញសង្គមហ្វេសប៊ុក ធ្វេីឱ្យសាធារណ:ជនមានការយល់ច្រឡំ​ !

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន​ និងការបកស្រាយបំភ្លឺ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលភ្នំពេញ​ ទាក់ទងទៅនឹងបុគ្កល​ឈ្មោះ កែវ រដ្ឋវិទ្យា បានខំមិន​ និងផុសព័ត៌មានមិនពិត​នៅលេីបណ្តាញសង្គមហ្វេសប៊ុក ធ្វេីឱ្យសាធារណ:ជនមានការយល់ច្រឡំ​ ។

ក្រោយពីមានទំនាស់​ និងបង្កបញ្ហានៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានយកមកអនុវត្ដវិន័យនៅការិយាល័យបុគ្គលិក ហើយបានផ្ទេរភារកិច្ចមកបម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀន នៅខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឈ្មោះ កែវ រដ្ឋវិទ្យា បានទៅធ្វើសកម្មភាពបាញ់បោះសេរី បណ្តាលឱ្យត្រូវមនុស្សម្នាក់រងរបួសធ្ងន់នៅផ្សារសូរិយាម៉ល ដោយគ្មានបទបញ្ជាពីអង្គភាពឡេីយ​ ហើយបានរត់គេច ទៅលាក់ខ្លួននៅខេត្ដកំពត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការចាប់ខ្លួនយកមកអនុវត្ដតាមនីតិវិធី​ និងបញ្ជូនទៅតុលាការ​ ដែលមានដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥២៧២ ដ.ឃ.ដ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ​ ។ 

ដោយមានកំហុសធ្ងន់ធ្ងរ​ ឈ្មោះ​ កែវ រដ្ឋវិទ្យា ត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ​  តាមប្រកាសលេខ ២៧០៦ ប្រក ចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ ។ 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនសាធារណ:ជនឱ្យបានជ្រាបថា​ បុគ្គលឈ្មោះ​ កែវ​ រដ្ឋវិទ្យា​ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ​តាំងពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០​ តែបុគ្គលនេះនៅតែផុសផ្សព្វផ្សាយព័ត៌មានមិនពិត​ ល្មេីសច្បាប់​ និងបានលួចក្លែងបន្លំធ្វេីកាតក្លែងក្លាយ​របស់នគរបាលជាតិសម្រាប់ប្រេីប្រាស់ក្នុងគោលបំណងអាក្រក់អ្វីមួយ​ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែស្វែងរកបុគ្គលរូបនេះដេីម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់​ ៕

ដោយ ៖ សិលា


ចែករំលែក៖