ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរួចមក ។ ក្នុងនោះលោកបានប្រេីវិធានរដ្ឋបាលចំហ ហេីយឃាត់ខ្លួនជនសង្ស័យបានចំនួន១៤នាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សុខ មករា ហៅ ឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២-ឈ្មោះ សាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ហ៊ីម ចាន់ថេត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់
ចាម ។
៤-ឈ្មោះ ហុក ហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(ជាមុខសញ្ញាដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៧៣ ព.ស ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ចេញដោយលោក ឣាំង ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ប្រព្រឹត្តនៅភូមិល្វា ឃុំឣារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនការពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០) ។
៥-ឈ្មោះ កាន់ ល័ក្ខ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៦-ឈ្មោះ រ៉េត ណារ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៧-ឈ្មោះ យ៉ា សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៨-ឈ្មោះ ប៉ុន ឡុងហេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់
ចាម ។
៩-ឈ្មោះ អៃ ប៊ុនអូន ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
១០-ឈ្មោះ ជូ លីហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
១១-ឈ្មោះ វ៉ែន សេងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១២-ឈ្មោះ យ៉ា សុខយ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ កម្មករ រស់នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៣-ឈ្មោះ វឿន ថាណា ហៅ បែក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៤-ឈ្មោះ ស៊ីន ស៊ាងហាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិល្វាក្រោម ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជនសង្ស័យទាំង១៤នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង១៤នាក់ ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៨កញ្ចប់ (ធំ០១កញ្ចប់), កាំភ្លើងខ្លីម៉ាកk៥៤ចំនួន០១ដើម បង់ចំនួន០១ មានគ្រាប់ចំនួន០៣គ្រាប់(គ្នានលេខសម្គាល់) និងទូរស័ព្ទដៃចំនួន ១២គ្រឿង ៕
ដោយ ៖ វណ្ណៈ