ភ្នំពេញ៖ សេចក្តីណែនាំលេខ០១៦សណន ចុះថ្ងៃទី០៤ខែតុលា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នឹងការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១។
ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាលលេខ ០៧ សរ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកវីដ-១៩ សម្រាប់ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលន ជំងឺក្តវីដ-១៩ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការងារនៅ តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចខាងក្រោម៖
១.ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមពង្រឹងការអនុវត្តវិធានការសុខាភិបាល ព្រមទាំង វិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា ជាពិសេសវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដារអប្បបរមាសម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាម មូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។
២.ត្រូវបានលើកទឹកចិត្តឲ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគជំងឺ កូវីដ-១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់អ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួនក្រោយ ពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ និងធ្វើការតាមដានសុខភាពរបស់បុគ្គលិករបស់ខ្លួនឲ្យបានជាប្រចាំ។
៣. តេស្ដរហ័សរកមេរោគកូវីដ-១៩ នេះត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៏ស្ម័គ្រចិត្ត និងមិន មានការផាកពិន័យទៅលើម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៏ និងអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្ម ទេសចរណ៍។
៤. អ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ ” ជាពិសេសត្រូវពាក់ម៉ាស់លាងដៃញឹកញាប់នឹង សាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុង អំឡុងពេលនៃការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩ និងត្រូវ តាមដានសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ។
ក្រសួងទេសចរណ៍ មានសេចក្តីជឿជាក់ថាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការងារនៅតាម មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា