ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១ ក្រោមប្រធានបទ “គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ”

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្រៀន​គឺជា​ឆ្អឹង​ខ្នង​នៃ​គុណភាព​អប់រំ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ត្រូវ​ចាប់ផ្តើម​ពី​គ្រូបង្រៀន​​ ដែលមានតួនាទីក្នុងការរួមចំណែកកសាងសិស្សានុសិស្សឲ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករ នៃការអភិវឌ្ឍសង្គមជាតិមិនអាចខ្លះបាន។ 

ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្តី ក៏លោកគ្រូ អ្នកគ្រូ នៅតែរក្សាបាននូវតួនាទីសំខាន់ក្នុងការអប់រំ តាមរយៈការរិះរកគ្រប់មធ្យោបាយក្នុងផ្តល់ និងផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស និស្សិត របស់យើង តាមរយ:ការបង្រៀនពីចម្ងាយ ក្នុងថ្នាក់រៀន ការបង្រៀនឆ្លាស់វេណ ការចុះបង្រៀនសិស្សជាក្រុមតូចៗតាមសហគមន៍ និងតាមខ្នងផ្ទះ ដោយឈរលើស្មារតីនៃការទទួលខុសត្រូវ និងមនៈសិក្សាវិជ្ជាជីវៈ និងស្នេហាជាតិ ។

ជូនសូមឲ្យ ទិវាគ្រូបង្រៀន៥តុលា ស្ថិតក្នុងបេះដូងនៃប្រជាជនកម្ពុជាជារៀងរហូតទៅ៕

ដោយ ៖ សហការី


ចែករំលែក៖