ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅក្រុងកោះរ៉ុងទទួលបានការជួយឧបត្ថម្ភពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោយពីកើតមានគ្រោះអគ្គិភ័យនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងមក នៅព្រឹកថ្ងៃ៧ ខែតុលា ឆ្នាំ២០២១ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានដឹកនាំមន្ត្រី អញ្ជើញសួរសុខទុក្ខនិងនាំយកជំនួយទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយអគ្គិភ័យនេះភ្លាមៗដែរ។

សូមបញ្ជាក់ថា អគ្គិភ័យនេះមានមនុស្សម្នាក់រងរបួស និងមានហាងលក់ដូរ២កន្លែងរងការខូចខាតទាំងស្រុង ព្រមទាំងផ្ទះពលរដ្ឋមួយចំនួនទៀតបានរងការខូចខាតផ្នែកខ្លះ។
តាមរបាយការណ៍ពីអាជ្ញាធរបានបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលមកពីផ្ទុះធុងហ្គាសចេញពីផ្ទះឈ្មោះ ហាប់​ សៀកលី ដែលជួលទៅឱ្យឈ្មោះ ប៊ុន​ ថន​ មុខរបរ លក់បាយ ​ ហើយផ្ទះដែលអគ្គិភយ័ឆេះបំផ្លាញមានចំនួន៤ល្វែង​ដូចខាងក្រោម៖
១-ផ្ទះរបស់ហាប់​ សៀកលី​ ឆេះអស់ពីរល្វែង​ ក្នុងនោះមួយល្វែងឆេះអស់ទាំងស្រុង​ និងមួយល្វែងទៀត​ឆេះអស់១០ភាគរយ​(ត្រង់ដំបូលផ្ទះ) ដែលមានទំហំ​ ៥​ម៉ែត្រ x២០​ម៉ែត្រ​ សាងសង់អំពីដេីមឫស្សី​ ដំបូលប្រក់ស័ង្កសី និង​ហ្វុីប្រូសុីម៉ងត៍។
២-ផ្ទះរបស់​ឈ្មោះ ឃួន​ កា​ ឆេះអស់ពីរល្វែង​ ក្នុងនោះមួយល្វែងឆេះអស់៦០​ ភាគរយ​ ផ្នែកខាងជាន់លេី និងមួយល្វែងទៀត​ឆេះអស់១០ភាគរយ​ ដែលមានទំហំ​ ៥​ម៉ែត្រ x២០​ ម៉ែត្រសាងសង់អំពីឈេី​ ដំបូលប្រក់ស័ង្កសី និង​មួយល្វែងទៀតប្រក់ហ្វុីប្រូសុីម៉ងត៍ ខូចខាតអស់១០​ ភាគរយ(ត្រង់ដំបូលផ្ទះ)​ ចំណែកសម្ភារប្រេីប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖