ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ចេញញត្តិគ្រាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ ញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា !

យើងខ្ញុំទាំងអស់គ្នា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានអាននូវសេចក្ដីថ្លែងការណ៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២១ ពាក់ព័ន្ធទៅនឹងការស្នើធ្វើវិសោធនកម្មច្បាប់ “គឺកំណត់សញ្ជាតិខ្មែរ តែមួយគត់ សម្រាប់ថ្នាក់ដឹកនាំកំពូលជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ” ។

យើងខ្ញុំទាំងអស់គ្នា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមប្រកាសគាំទ្រជាឱឡារិកបំផុត ចំពោះសេចក្ដី ថ្លែងការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ ឧត្តមគតិស្រលាញ់ជាតិមាតុភូមិ ស្រលាញ់ប្រជាជន បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងដើម្បីថែរក្សាសុខសន្តិភាពនៅកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នា សូមធ្វើការប្តេជ្ញាចិត្ត ចូលរួមគ្រប់សកម្មភាពដោយឥតងាករេ ជាមួយរាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖