ភ្នំពេញ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហា ជាតិដ៏ធំធេង និងជ្រាលជ្រៅជាទីបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ នានាដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជននយោបាយ ដែលមាន “សញ្ជាតិខ្មែរតែមួយគត់ ដែលនេះពិតជាការធានាបានទាំងខាងផ្លូវច្បាប់ និងទាំង ខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូល ទាំង ៤ របស់ជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវ ភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការ ដឹកនាំជាតិរបស់កម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង អភិវឌ្ឍន៍ជនបទ សូមគោរពកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មុតស្អាតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដួចផ្ដើមឲ្យមានការកំណត់ “សញ្ជាតិខ្មែរតែមួយគត់ សម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័ន កំពូលៗទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចចិត្តដ៏អស្ចារ្យនេះ គួបផ្សំនឹងសកម្មភាព និងការពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិកម្ពុជារបស់ សម្តេចតេជោ កន្លងមក គឺ ពិតជាបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា សម្តេចតេជោ តែងតែនៅជាមួយប្រជាជនកម្ពុជា ទទួលខុសត្រូវ និងការពារផលប្រយោជន៍សម្រាប់ជាតិខ្មែរគ្រប់កាលៈទេសៈទាំងអស់៕
ដោយ៖សុខ ខេមរា