ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា សាកសពជនរងគ្រោះម្នាក់ទៀតចុងក្រោយគេ ភេទប្រុស ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះស្វែងរកឃើញ វេលាម៉ោងជាង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៨ខែតុលាឆ្នាំ២០២១។
ដូច្នេះក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ដែលលង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពី រសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១ ម្សិលមិញ រកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បញ្ជាក់ថា ជនរងគ្រោះជាសាច់ញាតិនឹងគ្នាដែលត្រូវជាបងប្អូនបង្កើតនិងជាបងប្អូនជីដូនមួយ រួមមាន៖
ទី១ – ឈ្មោះលេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង(ស្លាប់) ។
ទី២ – ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៩ឆ្នាំ,មុខរបរនៅផ្ទះ (ស្លាប់)។
ទី៣ – ឈ្មោះ លេង ធីតា ភេទស្រីអាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។
ទី៤- ឈ្មោះលេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។
ទី៥- ឈ្មោះលេង ជា ភេទប្រុស អាយុ១១ឆ្នាំ ទីលំនៅ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់(ជួយសង្គ្រោះបាន) ៕
ដោយ៖ សូរិយា