ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ចំនួន២បទល្មើសទៀតគឺបទ «រួមគំនិតក្បត់» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយចេញថ្លែងការណ៍ជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២១ នេះ អយ្យការអមសាលាដំបួងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមានឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មួរ សុខហួរ ឈ្មោះ ហួ វា៉ន់ និងគូកន ពីបទ) រួមគំនិតក្បត់ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៨៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើនេះពាក់ព័ន្ឋនឹងអង្គហេតុនៃសេចក្តីអំពាវនាវ របស់បុគ្គល សម រង្ស៊ី បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២១ ដែលមាន ខ្លឹមសារបង្ក… “ការរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត ក្រោមឧបាយកល អំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ផែនការទុច្ចរិតក្នុងការញុះញង់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មួរ សុខហួរ ឈ្មោះ ហួរ វ៉ាន់ ព្រមទាំងពួកនេះ គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖