ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញការកត់សំគាល់ថា៖ ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត។
ដោយឡែកកាលពីពេលថ្មីៗនេះដែរ ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញា សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ (នៅត្រង់ច្រកផ្លូវចេញ ចូលចង្អៀត) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូប?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈនិង តាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “៕ដោយ៖ស តារា