ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ៣០.០៥០នាក់ កើនឡើង៤៧,៧៨%

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ៣០.០៥០នាក់ កើនឡើង៤៧,៧៨% ក្នុងនោះមាន៖​ ភ្ញៀវជាតិ២៩.៣១០នាក់ កើនឡើង៤៧,៥៦% និងភ្ញៀវបរទេស សរុប៧៤០នាក់ កើនឡើង៥៣,៨៤%។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ 

រដ្ឋបាលខេត្ត​ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសត្រូវអនុវត្តនូវវិធានការ «៣ការពារ និង ៣កុំ» វិធានការរដ្ឋបាល និងវិធានការចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅពេលធ្វើដំណើរដោយមធ្យោបាយរួម ព្រមទាំងការជួបជុំ ការប្រមូលផ្ដុំមនុស្ស នៅតាមកន្លែងចេញដំណើរ ឬនៅតាមរមណីយដ្ឋាននានាផងដែរ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំនេះ នឹងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសត្រូវរអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ព្រមទាំងត្រូវគោរពវវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖