ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលគេប្រទះឃើញបង្វេចសពនៅក្នុងផ្ទះសំណាក់មួយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ជាបឋមនៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា មានករណីប្រទះឃើញបង្វេចសពនារីម្នាក់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងស្ថាប័នមានសមត្ថកិច្ច ។

 ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅមុខបន្ទប់១ក្នុងបរិវេណផ្ទះសំណាក់យីហោ(យុិនសុិនថ្មី)ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ។

  ប្រភពរាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា សពនារីរងគ្រោះក្នុងបង្វេចភួយ និងកម្រាលពួកដូចក្នុងរូបភាពនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយជនដៃដល់ជានរណា បានធ្វើសកម្មភាពកាលពីវេលាម៉ោងប៉ុន្មាននោះក៏គេពុំទាន់ដឹងដែរ គ្រាន់តែមេការផ្ទះសំណាក់យីហោ(យុិនសុិនថ្មី)ដែលសំបូររឿងអាស្រូវនោះនិយាយប្រាប់ថា នៅវេលាម៉ោងខាងលើខ្លួនឃើញជនម្នាក់លើកបង្វេចនេះបម្រុងដាក់លើម៉ូតូ ហើយមុនដំបូងខ្លួន(មេការ)ស្មានថាជននោះលួចសម្ភារផ្ទះសំណាក់ក៏រត់ទៅមើល ស្រាប់តែជននោះទម្លាក់បង្វេចចុះវិញរួចជិះម៉ូតូគេចបាត់ទៅ។ ពេលពិនិត្យមើលទើបបង្កការភ្ញាក់ផ្អើលបែបនេះតែម្ដង ។

 ទោះជាយ៉ាងក្ដី ករណីឃាតកម្មខាងលើនេះពុំទាន់មានការបញ្ជាក់អះអាងណាមួយពីសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាននោះនៅឡើយទេ ខណៈដែលកំពុងមមាញឹកក្នុងការស្រាវជ្រាវ គ្រាន់តែបញ្ជាក់ខ្លះៗថា ពិតជាកើតមានករណីនេះប្រាកដមែន ប៉ុន្តែករណីឃាតកម្មនេះគេជឿជាក់ថា ជនបង្កមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ។ ចំពោះព័ត៌មានលម្អិតរសូមង់ចាំតាមដានបន្តទាំងអស់គ្នា ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖